យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែចេកសម្បូរទៅដោយជាតិសរសៃ ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្ដល់ផលល្អយ៉ាងខ្លាំងដល់សុខភាពថ្លើម។
ជាតិសរសៃជួយគ្រប់គ្រងទម្ងន់ តុល្យភាពជាតិស្ករ និងកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្នុងថ្លើម ព្រមទាំងជួយទ្រទ្រង់សុខភាពពោះវៀនតាមរយៈអ័ក្សពោះវៀន-ថ្លើម។ បន្ថែមពីនេះ ប៉ូតាស្យូមជួយកាត់បន្ថយការរលាក់និងធ្វើអោយប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីន។
ទោះបីជាចេកមានជាតិស្ករធម្មជាតិ ប៉ុន្តែវាត្រូវបានអមដោយជាតិសរសៃដែលជួយពន្យឺតការស្រូបយកជាតិស្ករ ដូច្នេះវាមិនប៉ះពាល់ដល់អ្នកជំងឺថ្លើមឡើយ។ យ៉ាងណាមិញ ការថែរក្សាថ្លើមឱ្យមានសុខភាពល្អទាមទារនូវការរួមបញ្ចូលរបបអាហារដែលមានតុល្យភាពផងដែរ៕