យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្ទុយពីការយល់ឃើញទូទៅដែលថាសាច់គោគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការបំប៉នរាងកាយ អ្នកជំនាញសុខាភិបាលបានចាត់ទុកសាច់បក្សី ជាប្រភេទសាច់ពណ៌សដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់បំផុត។
សាច់ប្រភេទនេះសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ ងាយរំលាយ ព្រមទាំងមានផ្ទុកនូវវីតាមីននិងជាតិរ៉ែសំខាន់ៗដូចជាស័ង្កសី និងសេលេញ៉ូម ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយយ៉ាងមានប្រសិទ្ធភាពចំពេលអាកាសធាតុក្តៅ។
ដើម្បីទទួលបានសុខភាពល្អនិងការពារជំងឺបេះដូង អ្នកគួរជ្រើសរើសការចម្អិនបែបស្ងោរ ឬអាំង និងកាត់បន្ថយការបរិភោគសាច់ដែលមានជាតិខ្លាញ់ច្រើន៕