យោងតាមការចុះផ្សាយពីប្រភពបរទេស ម្ហូបពីរមុខដែលផ្សំឡើងពីវត្ថុធាតុដើមមានតម្លៃថោកនិងងាយចម្អិនរួមមាន ស្លឹកគូឆាយឆា គ្រាប់វ៉ាល់ណាត់ និង ស៊ុបឆ្អឹងជំនីរជ្រូកស្ងោរជាមួយសណ្តែកខ្មៅ។
តាមការបញ្ជាក់របស់ឱសថបុរាណនិងវេជ្ជសាស្ត្រសម័យទំនើប អាហារទាំងពីរមុខនេះត្រូវបានគេណែនាំឱ្យទទួលទានឆ្លាស់គ្នាជាប្រចាំ ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន A, C, E និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយការពារនិងជួសជុលមុខងារតម្រងនោម ការពារភ្នែកមិនឱ្យចុះខ្សោយ ព្រមទាំងជួយរំញោចដល់ឫសសក់ បន្ថយការជ្រុះ និងជួយឱ្យសក់ខ្មៅរលោង៕