យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាឪពុកម្ដាយលះបង់គ្រប់យ៉ាងដើម្បីកូនក៏ដោយ ក៏កូនអាចនឹងប្រែជាឃ្លាតឆ្ងាយនិងកាត់ផ្តាច់ទំនាក់ទំនងនៅពេលធំដឹងក្តី ដែលជាកំហុសកើតចេញពីវិធីសាស្ត្រចិញ្ចឹមបីបាច់។
អ្នកជំនាញផ្នែកចិត្តវិទ្យាបានបញ្ជាក់ថា ទម្លាប់អប់រំទាំងនោះរួមមានការដាក់កម្រិតលើក្ដីស្រឡាញ់ដោយស្រឡាញ់និងកោតសរសើរតែពេលកូនធ្វើបានល្អតែបែរជាត្រជាក់និងរិះគន់ពេលកូនបរាជ័យ ការស្ដីបន្ទោសនិងផ្ដោតលើការរកកំហុសភ្លាមៗពេលកូនជួបឧបសគ្គជាជាងខ្វល់ខ្វាយពីសុវត្ថិភាពផ្លូវចិត្ត និងការមិនអើពើឬបដិសេធអារម្មណ៍អវិជ្ជមានរបស់កូន។
វិធីសាស្ត្រកែតម្រូវដ៏ត្រឹមត្រូវគឺឪពុកម្ដាយត្រូវទទួលយកនិងស្អំស្មារតីអារម្មណ៍កូនមុន ទើបធ្វើការវិភាគខុសត្រូវតាមក្រោយ ដើម្បីឱ្យកូនចាត់ទុកផ្ទះជាជម្រកសុវត្ថិភាព៕