យោងតាមការចុះផ្សាយពីប្រភពបរទេស វែកដួសបាយដែលរចនាមុខកាត់មានគ្រាប់ពពាលតូចៗ មិនមែនគ្រាន់តែជាការតុបតែងដើម្បីសោភ័ណភាពនោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយផ្ទៃប៉ះពាល់រវាងគ្រាប់បាយនិងវែក។
តាមរយៈការកាត់បន្ថយទំហំផ្ទៃប៉ះពាល់នេះ វាជួយទប់ស្កាត់មិនឱ្យបាយស្អិតជាប់កកកុញ រក្សាគ្រាប់បាយឱ្យនៅល្អិតស្អាតមិនបែកបាក់ និងងាយស្រួលដួសផ្លាស់ទី។
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រឆាំងការស្អិតជាប់ អ្នកអាចជ្រលក់វែកក្នុងទឹកស្អាតបន្តិចមុនពេលដួសបាយ៕