យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សារាងឱ្យស្រស់ស្អាតនិងក្មេងជាងវ័យក្រោយពេលសម្រាលកូន គឺជាក្ដីប្រាថ្នារបស់ស្ត្រីជាច្រើន។
តារាបណ្ដាញសង្គមជនជាតិកូរ៉េ បានចែករំលែកអាថ៌កំបាំងក្នុងការទទួលបានរាងស្លីមស្រស់ស្អាតនិងទម្ងន់ត្រឹម ៥៥ គីឡូក្រាម គឺការឧស្សាហ៍ព្យាយាមហាត់ប្រាណជាប្រចាំ។ នាងបានរួមបញ្ចូលគ្នានូវលំហាត់ប្រាណជាច្រើនប្រភេទដូចជា ការលើកទម្ងន់ យូហ្គា ពីឡាត ព្រមទាំងការរត់នៅលើម៉ាស៊ីន។
ក្រៅពីការធ្វើលំហាត់ប្រាណយ៉ាងសកម្ម នាងក៏បានអនុវត្តរបបអាហារយ៉ាងតឹងរ៉ឹងផងដែរ ដោយបញ្ជាក់ថាការគ្រប់គ្រងអាហារគឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីកែប្រែរូបរាងនិងផ្ទៃមុខឱ្យស្រស់ថ្លា៕