យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា របបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពបាតអាងត្រគាក ដែលជួយបង្កើនសមត្ថភាពនិងសុខភាពផ្លូវភេទឱ្យកាន់តែល្អប្រសើរ។
របបអាហារបែបមេឌីទេរ៉ាណេដែលសម្បូរទៅដោយជាតិខ្លាញ់ល្អ ប្រូតេអ៊ីនគ្មានខ្លាញ់ បន្លែ ផ្លែឈើ សម្បូរជាតិប្រឆាំងអុកស៊ីតកម្ម និងសារធាតុដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ និងពង្រឹងសាច់ដុំបាតអាងត្រគាក។ ផ្ទុយទៅវិញ អាហារកែច្នៃស្រាប់ និងអាហារមានជាតិស្ករឬខ្លាញ់ច្រើន បង្កើនហានិភ័យនៃជំងឺចុះខ្សោយសាច់ដុំអាងត្រគាក បញ្ហាទឹកនោមមិនទៀងទាត់ និងការថយចុះមុខងារផ្លូវភេទ។
ដូច្នេះ ការទទួលទានអាហារប្រឆាំងនឹងការរលាក មិនត្រឹមតែជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់ចរន្តឈាមនិងការបញ្ចេញនីទ្រិកអុកស៊ីតដែលល្អខ្លាំងចំពោះសុខភាពផ្លូវភេទផងដែរ៕