មនុស្សភាគច្រើនតែងគិតថា ជំងឺមហារីកអាចព្យាបាលទៅបាន លុះត្រាតែពឹងផ្អែកលើថ្នាំពេទ្យ ការបាញ់កាំរស្មី ឬការវះកាត់តែមួយមុខ ។ ប៉ុន្តែ របកគំហើញថ្មីនៃវិទ្យាសាស្ត្រទំនើប និងវេជ្ជសាស្ត្របែបប្រព័ន្ធប្រសាទ-ភាពស៊ាំ (Psychoneuroimmunology) បានរកឃើញការពិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា៖ «ឱសថដ៏មានអំណាចបំផុត គឺស្ថិតនៅក្នុងអារម្មណ៍របស់អ្នក!»
ត្រឹមតែអារម្មណ៍រីករាយ សើចសប្បាយ និងការគិតវិជ្ជមាន គឺអាចជម្រុញឱ្យរាងកាយបង្កើត «អង់ទីគ័រឃាតករ» ទៅកម្ទេចកោសិកាមហារីកបានយ៉ាងអស្ចារ្យ ។
អាថ៌កំបាំងវិទ្យាសាស្ត្រ៖ តើចិត្តរីករាយ សម្លាប់មហារីកដោយរបៀបណា?
នៅពេលដែលយើងមានអារម្មណ៍រីករាយ គ្មានសម្ពាធ និងមានក្តីសុខក្នុងចិត្ត ខួរក្បាលនឹងបញ្ចេញអរម៉ូនរីករាយជាច្រើនដូចជា Endorphins និង Dopamine។ អរម៉ូនទាំងនេះ មិនត្រឹមតែធ្វើឱ្យយើងបាត់ស្ត្រេសនោះទេ ប៉ុន្តែវាដើរតួជាអ្នកបញ្ជាសញ្ញាយ៉ាងសំខាន់ទៅកាន់ប្រព័ន្ធភាពស៊ាំ៖
-សកម្មភាពរបស់កោសិកា NK (Natural Killer Cells)៖ វិទ្យាសាស្ត្ររកឃើញថា អារម្មណ៍រីករាយជួយជម្រុញការផលិត និងបង្កើនល្បឿនរបស់កោសិកា NK Cells (ឬហៅថា កោសិកាឃាតករធម្មជាតិ)។ កោសិកាប្រភេទនេះ គឺជាកងទ័ពអង់ទីគ័រជួរមុខ ដែលមានតួនាទីស្វែងរក រត់ទៅខាំពង្រាត់ និងបំផ្លាញចោលនូវរាល់កោសិកាដែលប្រែប្រួលហ្សែន ឬកោសិកាមហារីកភ្លាមៗ មុនពេលវាដុះខាត់ជាដុំសាច់។
-ការកាត់បន្ថយជាតិពុល Cortisol៖ ផ្ទុយទៅវិញ បើអ្នកស្ត្រេស ឬកើតទុក្ខ រាងកាយនឹងបញ្ចេញអរម៉ូន Cortisol ដែលជាអ្នកទៅសម្លាប់ និងបង្អាក់ដំណើរការរបស់កងទ័ពប្រឆាំងមហារីកទាំងនោះទៅវិញ។
៣ វិធីសាស្ត្រ «បង្កើតអង់ទីគ័រធម្មជាតិ» ជារៀងរាល់ថ្ងៃ
អ្នកមិនចាំបាច់ចំណាយលុយទិញថ្នាំបំប៉នថ្លៃៗនោះទេ គ្រាន់តែអនុវត្តក្បួនងាយៗទាំងនេះ៖
១. សើចឱ្យបានច្រើន
ការសើចសប្បាយ រហូតដល់ចេញពីពោះមក គឺដូជជារង្វាន់ជម្រុញ (Booster) ដល់ប្រព័ន្ធភាពស៊ាំ។ ការសិក្សាបង្ហាញថា ក្រោយពេលសើច រាងកាយនឹងកើនឡើងនូវកោសិកាប្រឆាំងជំងឺឆ្លង និងកោសិកាសម្លាប់មហារីកភ្លាមៗ។
២. អនុវត្តការដឹងគុណ និងការចែករំលែក
ការសម្លឹងមើលពិភពលោកក្នុងផ្លូវល្អ ការចេះអរគុណចំពោះអ្វីដែលមាន និងការធ្វើអំពើល្អជួយទុរគតជន ជួយឱ្យខួរក្បាលស្ថិតក្នុងរលកសញ្ញាស្ងប់កម្រិត Alpha ដែលជាបរិស្ថានដ៏ល្អបំផុតសម្រាប់កោសិកាការពារខ្លួនលូតលាស់។
១. កាត់ផ្តាច់ខ្លួនពី «មនុស្សជាតិពុល»
បរិយាកាសជុំវិញខ្លួនមានឥទ្ធិពលខ្លាំងណាស់លើហ្សែន និងកោសិការបស់អ្នក។ ចូរជ្រើសរើសរស់នៅក្បែរមនុស្សដែលផ្តល់ថាមពលវិជ្ជមាន និងលើកទឹកចិត្តអ្នក ដើម្បីរក្សា «របាំងការពារមហារីក» ឱ្យនៅរឹងមាំ។