យោងតាមការចុះផ្សាយពីប្រភពបរទេស អាកាសធាតុក្តៅងាយធ្វើឱ្យបាយផ្អូមយ៉ាងឆាប់រហ័ស។ ដើម្បីការពារកុំឱ្យបាយឆាប់ខូច លោកអ្នកត្រូវអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចជា៖
ដាក់ទឹកល្មមពេលចម្អិន ហុយចំហាយទឹកចេញឱ្យអស់មុននឹងគ្របគម្រប បន្ថែមអំបិលឬទឹកខ្មេះបន្តិចពេលដាំ រក្សាទុកក្នុងប្រអប់ស្អាតបិទជិតនៅពេលបាយត្រជាក់ល្អ និងអាចប្រើប្រាស់ទូទឹកកកសម្រាប់ទុកដាក់រយៈពេលយូរ។
ជាងនេះទៅទៀត ការសម្អាតប្រដាប់ប្រដាដាំបាយឱ្យបានស្អាតរាល់ថ្ងៃក៏ជាកត្តាសំខាន់ដើម្បីការពារបាក់តេរីផងដែរ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕