យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាកត្តាចម្បង ប៉ុន្តែអ្នកក៏អាចការពារស្បែកពីខាងក្នុងបានដោយការជ្រើសរើសអាហារឱ្យបានត្រឹមត្រូវ។
អ្នកជំនាញបានព្រមានអំពីការទទួលទានទឹកក្រូចនិងទឹកសេឡេរីប្រមូលផ្តុំច្រើនពេក ព្រោះវាសម្បូរជាតិដែលធ្វើឱ្យស្បែកងាយរងគ្រោះនិងបង្កើនហានិភ័យមហារីកស្បែកពេលត្រូវកម្តៅថ្ងៃ។
ជំនួសមកវិញដើម្បីបង្កើនភាពស៊ាំស្បែកប្រឆាំងកាំរស្មីយូវីអ្នកគួរទទួលទានប៉េងប៉ោះឪឡឹក ទំពាំងបាយជូរ រុក្ខជាតិបន្លែតាមរដូវ តែបៃតង កាហ្វេក្នុងកម្រិតមធ្យម កាកាវកំហាប់ខ្ពស់ និងផ្លែឈើអម្បូរណ៍បឺរីជាប្រចាំ៕