យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសម្នាក់វ័យ ៦១ឆ្នាំ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារកើនឡើងជាតិខ្លាញ់ក្នុងឈាម ជំងឺសរសៃឈាម និងរងគ្រោះដោយជំងឺដំបៅក្រពះនិងពោះវៀន។
បញ្ហានេះកើតឡើងពីទម្លាប់បរិភោគមិនបានត្រឹមត្រូវនិងការជឿតាមអ៊ិនធឺណិតដោយអត់អាហារពេលល្ងាចដើម្បីបន្ថយជាតិខ្លាញ់ ដែលបណ្ដាលឱ្យក្រពះទទេរ៉ាំរ៉ៃរំសាយអាស៊ីតបំផ្លាញភ្នាសស្តើង។ ដើម្បីបញ្ចុះជាតិខ្លាញ់ក្នុងឈាមប្រកបដោយសុវត្ថិភាពនិងនិរន្តរភាព អ្នកជំនាញបានណែនាំឱ្យគ្រប់គ្រងរបបអាហារដោយជ្រើសរើសអាហារល្អចំពោះបេះដូង ឧស្សាហ៍ហាត់ប្រាណ ព្រមទាំងបដិសេធរាល់គ្រឿងស្រវឹងនិងថ្នាំជក់៕