យោងតាមការចុះផ្សាយពីប្រភពបរទេស យុវជនអាយុ ១៨ឆ្នាំម្នាក់បានរកឃើញថាខ្លួនកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ក្រោយពីបានទៅជួបគ្រូពេទ្យសើស្បែកដោយសារមានស្នាមសន្លាក់ខ្មៅក្រហមស្រអាប់ត្រង់កញ្ចឹងក និងកែងដៃ ដែលស្មានថាជាការសម្អាតមិនជ្រះ។
តាមពិតទៅ ស្បែកស្រអាប់ខ្មៅនៅត្រង់កន្លែងដែលមានផ្នត់ (ដូចជា កញ្ចឹងក ក្លៀក កែងដៃ និងក្រលៀន) ដែលមិនអាចលាងជម្រះចេញបាន គឺជាសញ្ញានៃជំងឺទឹកនោមផ្អែម។ លើសពីនេះ រោគសញ្ញាស្បែកស្ងួត រមាស់ ឬរបួសជាសះស្បើយយឺត ក៏ជាសញ្ញាប្រកាសអាសន្ននៃជំងឺនេះផងដែរ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន និងការកែប្រែលំនាំរស់នៅប្រចាំថ្ងៃ៕