យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺមហារីកថង់ទឹកប្រមាត់ទោះបីជាកម្រកើតមាន ប៉ុន្តែវាពិតជាមានសភាពគ្រោះថ្នាក់ខ្លាំងដោយសារពិបាកនឹងរកឃើញនៅដំណាក់កាលដំបូង។
អ្នកជំនាញបានព្រមានថារោគសញ្ញាដំបូងនៃជំងឺនេះងាយនឹងធ្វើឱ្យអ្នកជំងឺយល់ច្រឡំថាជាបញ្ហាឈឺសាច់ដុំធម្មតា។ ប្រសិនបើលោកអ្នកឧស្សាហ៍មានអាការឈឺចុកចាប់នៅអាងទន្លាក់ពោះខាងស្ដាំដែលងាយច្រឡំជាការឈឺខ្នងចុករួយខ្លួន អាការភ័យខ្លាចឬចង្អោរពេលឃើញអាហារមានជាតិខ្លាញ់ ព្រមទាំងការប្រែប្រួលពណ៌លាមកខុសប្រក្រតីនិងស្រកទម្ងន់ដោយគ្មានមូលហេតុ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើការពិនិត្យនិងស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា៕