យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីការពារជំងឺបេះដូងដែលជាឃាតករលាក់មុខនិងពន្យារអាយុជីវិត វេជ្ជបណ្ឌិតឯកទេសបេះដូង បានណែនាំឱ្យអនុវត្តទម្លាប់រស់នៅប្រចាំថ្ងៃចំនួន ៦ យ៉ាង។
ក្នុងនោះរួមមានការទទួលទានរបបអាហារបែបមេឌីទេរ៉ាណេផ្ដោតលើបន្លែផ្លែឈើនិងខ្លាញ់ល្អ ឧស្សាហ៍ហាត់ប្រាណដើម្បីបង្កើនកម្លាំងសាច់ដុំនិងសមត្ថភាពស្រូបយកអុកស៊ីតកម្ម រក្សាទម្ងន់កុំឱ្យលើសកម្រិត ប្ដេជ្ញាឈប់ជក់បារីគ្រប់ប្រភេទ គេងឱ្យបានស្កប់ស្កល់ពី ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ និងចុងក្រោយគឺប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងជីវិតដើម្បីទប់ស្កាត់ការកើនឡើងនៃអ័រម៉ូនស្ដ្រេសដែលបំផ្លាញសុខភាព៕