យោងតាមការចុះផ្សាយពីប្រភពបរទេស បើតាមការសិក្សារបស់មជ្ឈមណ្ឌលសុខភាពបុរសសុខភាពផ្លូវចិត្តនិងផ្លូវភេទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។
ភាពតានតឹងការថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត អាចកាត់បន្ថយលំហូរឈាមទៅកាន់ប្រដាប់ភេទ និងទប់ស្កាត់ការផលិតអ័រម៉ូន តេស្ដេរ៉ូនដែលបណ្តាលឱ្យបុរសប្រឈមមុខនឹងបញ្ហាងាប់លិង្គ ឬអសមត្ថភាពផ្លូវភេទកើនឡើងពី ២ ទៅ ៣ ដង។
អាស្រ័យហេតុនេះ ការព្យាបាលមិនអាចពឹងផ្អែកតែលើថ្នាំនោះទេ គឺត្រូវរួមបញ្ចូលទាំងការព្យាបាលផ្លូវចិត្ត និងការកែប្រែទម្លាប់រស់នៅផងដែរ៕