បង្គាច្រើនតែត្រូវបានចាត់ទុកថាជាអាហារមិនល្អដោយសារតែវាផ្ទុកទៅដោយជាតិខ្លាញ់កម្រិតខ្ពស់។ ត្រឹមតែបង្គា ៨៥ក្រាមក៏មានកូឡេស្តេរ៉ុល ១៦៦មីលីក្រាមទៅហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មនុស្សភាគច្រើនខ្លាចអាហារដែលមានកូឡេស្តេរ៉ុលខ្ពស់ដោយសារតែជឿថា វានឹងបង្កើនចំនួនកូឡេស្តេរ៉ុលក្នុងឈាម ហើយក៏ធ្វើឲ្យមានជំងឺបេះដូងដែរ។
យ៉ាងណាមិញ ការស្រាវជ្រាវបានបង្ហាញថា រឿងនេះប្រហែលជាមិនពិតសម្រាប់មនុស្សភាគច្រើនឡើយ ដោយមានតែ ១ភាគ៤ប៉ុណ្ណោះ។ សម្រាប់បីភាគទៀត របបអាហារកូឡេស្តេរ៉ុលគ្រាន់តែមានឥទ្ធិពលតិចតួចទៅលើកម្រិតកូឡេស្តេរ៉ុលក្នុងឈាមទេ។ នេះដោយសារតែកូឡេស្តេរ៉ុលភាគច្រើនក្នុងឈាមត្រូវបានផលិតចេញដោយថ្លើម ហើយនៅពេលអ្នកញ៉ាំអាហារមានកូឡេស្តេរ៉ុលខ្ពស់ ថ្លើមនឹងផលិតវាកាន់តែតិច។
ក្រៅពីនេះ បង្គាផ្ទុកទៅដោយជីវជាតិជាច្រើនដែលអាចជួយបង្កើនសុខភាពផងដូចជា អាស៊ីតខ្លាញ់អូមេហ្គាបី និងអង់ទីអុកស៊ីដង់ Astaxanthin។ ការសិក្សាមួយបានរកឃើញថា មនុស្សធំដែលញ៉ាំបង្គា ៣០០ក្រាមជារៀងរាល់ថ្ងៃបានបង្កើនចំនួនកូឡេស្តេរ៉ុលល្អរហូតដល់ ១២ភាគរយ និងបន្ថយចំនួនខ្លាញ់ Triglycerides ១៣ភាគរយ។ កត្តាទាំងពីរនេះគ្រប់គ្រាន់នឹងបន្ថយការប្រឈមជំងឺបេហដូងហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ស្រ្តីប្រមាណ ៣៥៦នាក់ដែលបានញ៉ាំពពួកសត្វមានសម្បកដូចជា បង្កា ជាទៀងទាត់ ឃើញថាមានការថយចុះចំនួនខ្លាញ់ Triglycerides និងសម្ពាធឈាមជាងអ្នកដែឡមិនបានញ៉ាំអាហារទាំងនេះយ៉ាងគួរឲ្យកត់សម្គាល់។
ថ្វីបើការស្រាវជ្រាវជាច្រើនត្រូវការធ្វើឡើងដើម្បីរកឲ្យឃើញតួនាទីរបស់បង្គាចំពោះសុខភាពបេះដូងក៏ដោយ តែវាមានប្រយោជន៍ច្រើនណាស់ដែលអាចនិយាយបានថា ច្រើនជាងកូឡេស្តេរ៉ុលដែលវាមានទៅទៀត៕