វីតាមីន C គឺជាវីតាមីនដ៏សំខាន់មួយ មានន័យថា វាមិនអាចត្រូវបានរាងកាយផលិតបានដោយខ្លួនឯងឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ វាមាននាទីច្រើនណាស់ក្នុងរាងកាយមនុស្សយើង ហើយក៏ជាប់ទាក់ទងនឹងប្រយោជន៍ចំពោះសុខភាពយ៉ាងគួរឲ្យចាប់អារម្មណ៍ច្រើនដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាគឺជាវីតាមីនដែលរលាយក្នុងទឹក និងត្រូវបានរកឃើញក្នុងបន្លែ និងផ្លែឈើភាគច្រើនដូចជា ក្រូច ស្ត្របឺរី ផ្លែគីវី ម្ទេសប្លោក ប្រូខូលី និងស្ពៃស្ពីណាច។ តម្រូវការប្រចាំថ្ងៃរបស់វីតាមីន C គឺ ៧៥មីលីក្រាមសម្រាប់ស្រ្តី និងបុរស ៩០មីលីក្រាម។
ភាពភ្លេចភ្លាំងគឺជាអាការៈនៃការចងចាំមិនបានល្អ និងការគិតចាប់ផ្តើមចុះខ្សោយ ហើយភាគច្រើនកើតឡើងលើមនុស្សតែម្តង។ ការសិក្សាបានណែនាំថា សម្ពាធអុកស៊ីតកម្ម និងការរលាកនៅជិតខួរក្បាល ឆ្អឹងកងខ្នង និងសរសៃប្រសាទ អាចបង្កើនការប្រឈមនឹងភាពភ្លេចភ្លាំងបាន។ វីតាមីន C គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយ។ កម្រិតដ៏ទាបរបស់វីតាមីនមួយនេះប្រហែលជាជាប់ទាក់ទងនឹងការខូចខាតសមត្ថភាពក្នុងការគិត និងចងចាំបាន។
លើសពីនេះទៅទៀត ការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលមានបញ្ហាភ្លេចភ្លាំងប្រហែលជាមានចំនួនវីតាមីន C ចុះទាបក្នុងឈាមផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) លើសពីនេះទៅទៀត ការញ៉ាំវីតាមីន C ច្រើនពីចំណីអាហារ ឬថ្នាំបំប៉នត្រូវបានបង្ហាញថា មានឥទ្ធិពលការពារដល់ការចងចាំ និងការគិតទោះបីជាអាយុកាន់តែច្រើនក៏ដោយ។
ថ្នាំបំប៉នវីតាមីន C ប្រហែលជាជួយប្រឆាំងនឹងជំងឺជាច្រើនដូចជា ភាពភ្លេចភ្លាំងបើសិនជាអ្នកទទួលបានវីតាមីន នេះពីចំណីអាហារមិនគ្រប់គ្រាន់។ ប៉ុន្តែ តាមការសិក្សាទៅលើមនុស្សគឺជាតម្រូវការដែលត្រូវធ្វើឲ្យច្រើនបន្តិចដើម្បីស្វែងយល់អំពីឥទ្ធិពលរបស់ថ្នាំបំប៉នវីតាមីន C ទៅលើសុខភាពសរសៃប្រសាទ៕