យោងតាមការចុះផ្សាយពីប្រភពបរទេស ការជឿជាក់ថាការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ដូចជាស្រា ២-៣ ដំណក់ ឬស្រាក្រហមជួយការពារជំងឺបេះដូង គឺជាគំនិតមួយខុសស្រឡះ។
ការវិភាគយ៉ាងទូលំទូលាយលើការសិក្សាស្រាវជ្រាវចំនួន ៨៤៣ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅបានសន្និដ្ឋានថា មិនមានកម្រិតសុវត្ថិភាពណាមួយសម្រាប់ការទទួលទានគ្រឿងស្រវឹងនោះទេ។
ការទទួលទានគ្រឿងស្រវឹងទោះបីជាក្នុងបរិមាណតិចតួចក៏ដោយ ក៏បង្កើនហានិភ័យនៃជំងឺមហារីកដល់ទៅ ១០ ប្រភេទ រួមមាន៖ មហារីកសុដន់ ពោះវៀនធំ បំពង់ក បំពង់សំឡេង មាត់ ថ្លើម ពោះវៀន ក្រពះ លំពែង និងក្រពេញប្រូស្តាត។
មូលហេតុចម្បងគឺដោយសាររាងកាយបំប្លែងជាតិអាល់កុលទៅជាសារធាតុ ដែលជាភ្នាក់ងារបង្កមហារីកកម្រិតទី១។ ដូច្នេះ គន្លឹះដ៏ល្អបំផុតដើម្បីការពារសុខភាព និងកាត់បន្ថយហានិភ័យជំងឺមហារីកនាពេលអនាគត គឺការបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹងទាំងស្រុង៕