យោងតាមការចុះផ្សាយពីប្រភពបរទេស កម្លាំងកាយសម្បទារឹងមាំ គឺជាកត្តាសំខាន់មួយជួយលើកកម្ពស់គុណភាពជីវិតផ្លូវភេទឱ្យកាន់តែល្អប្រសើរ។ លំហាត់ប្រាណទាំង ៦ ដែលជួយបង្កើនភាពអត់ធ្មត់ ភាពបត់បែន និងកម្លាំងរួមមាន៖
ការធ្វើជាបន្ទះក្តារឬការពន្លាតខ្លួនលើកជើងជួយពង្រឹងសាច់ដុំកណ្តាលដងខ្លួន។ ការលើកគូទជួយពង្រឹងសាច់ដុំអាងត្រគាក។ ការលោតកង្កែបជួយបង្កើនកម្លាំងនិងកំភួនជើង។ ការកន្ត្រាក់សាច់ដុំអាងត្រគាកជួយគ្រប់គ្រងអារម្មណ៍និងអូសបន្លាយពេល។ ការធ្វើទម្រង់សត្វព្រាបជួយបត់បែនត្រគាកនិងសម្រួលចរន្តឈាម។ ការរុញដីជួយពង្រឹងកម្លាំងដៃ ស្មា និងទ្រូង៕