ខណៈពេលដែលវាអាចត្រូវការចំណាយពេលយូរ តែការដើរលឿនៗគឺជាមធ្យោបាយហាត់ប្រាណដ៏អស្ចារ្យមួយ ដែលអ្នកគ្រាន់តែត្រូវការយកចិត្តទុកដាក់បន្ថែមបន្តិចប៉ុណ្ណោះបើសិនជាអ្នកកំពុងតែដើរនៅលើផ្លូវដែលមរមាញឹក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកគួរតែចងចាំនៅពេលដើរលើផ្លូវដែលមរមាញឹក៖
- ចូរឆ្លងថ្នល់តែលើគំនូសសម្រាប់ដើរជានិច្ច
- ចូរយកចិត្តទុកដាក់ទៅលើស្លាកសញ្ញាចរាចរណ៍ និងរថយន្តនៅជុំវិញអ្នក។ មិនត្រូវយល់ថា រថយន្តនឹងឈប់នៅកន្លែងដែលវាគួរតែឈប់ឡើយ
- ចូរធ្វើដំណើរទៅតាមសញ្ញាភ្លើងចរាចរណ៍ និងមិនត្រូវឆ្លងថ្នល់ឡើយបើសិនជាមិនមានសញ្ញាបញ្ជាក់ថាអាចដើរបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាការដើរនៅពេលយប់វិញ ចូរពាក់សម្លៀកបំពាក់ដែលភ្លឺ និងអាចចាំងភ្លើងឃើញ។ ហើយចូរប្រាកដថា មិនត្រូវដើរតែឯងឡើយ៕