យោងតាមការចុះផ្សាយពីប្រភពបរទេស ការឈឺចាប់ស្មាខាងស្តាំឥតឈប់ឈរ អាចជាសញ្ញាដំបូងនៃជំងឺមហារីកថ្លើម ដែលងាយនឹងច្រឡំថាជាអាការៈឈឺសាច់ដុំធម្មតា។
អាការៈនេះកើតឡើងដោយសារថ្លើមស្ថិតនៅកៀកនឹងសរសៃប្រសាទដែលភ្ជាប់ទៅនឹងស្មា។ ក្រៅពីការឈឺស្មា មហារីកថ្លើមក៏មានសញ្ញាព្រមានផ្សេងទៀតដូចជា ការស្រកទម្ងន់ដោយគ្មានមូលហេតុ អស់កម្លាំង តឹងណែនពោះ ស្បែកឬភ្នែកប្រែជាលឿង។
ប្រសិនបើអ្នកជួបប្រទះអាការៈឈឺស្កាដោយមិនដឹងមូលហេតុ គួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យឱ្យបានទាន់ពេលវេលា៕