យោងតាមការចុះផ្សាយពីប្រភពបរទេស ខ្លាញ់ក្នុងឈាមខ្ពស់ធ្វើឱ្យចរន្តឈាមរត់យឺតនិងពិបាក ជាពិសេសនៅត្រង់ជើងដែលនៅឆ្ងាយពីបេះដូង។
សញ្ញាទាំង ៥ ដែលអាចលេចឡើងនៅជើងរួមមាន៖ ការស្ពឹកឬឈឺជើងខុសប្រក្រតី ការប្រែប្រួលពណ៌សម្បុរស្បែកជើង ជើងត្រជាក់និងកើតអាការៈរមួលក្រពើពេលយប់ ក្រចកជើងប្រែជាពណ៌ស្វាយ និងមុខរបួសនៅជើងជាសះស្បើយយឺត។
ប្រសិនបើជួបប្រទះអាការៈទាំងនេះ គួរប្រញាប់ទៅពិនិត្យសុខភាពនិងធ្វើតេស្តឈាមជាបន្ទាន់៕