ខណៈពេលដែលវាគឺជារឿងដែលគួរសាកល្បងដើម្បីស្រកទម្ងន់លឿនមែន តែវាមិនមែនច្រើនតែជារឿងត្រូវបានគេណែនាំឲ្យធ្វើឡើយ។ របបអាហារដែលជំរុញដល់ការស្រកទម្ងន់លឿនច្រើនតែមានកាឡូរី និងជីវជាតិទាបបំផុត។ រឿងនេះអាចធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុខភាពជាច្រើនបានជាពិសេសបើសិនជាអ្នកស្រកទម្ងន់លឿនពេកក្នុងរយៈពេលខ្លី។ ផលប៉ះពាល់ទាំងនោះអាចមានដូចជា៖
បាត់បង់សាច់ដុំ
ការស្រកទម្ងន់មិនមែនតែងតែដូចគ្នានឹងការស្រកខ្លាញ់ឡើយ។ ខណៈពេលដែលរបបអាហារមានកាឡូរីទាបខ្លាំងអាចជួយឲ្យស្រកទម្ងន់លឿន តែការស្រកទម្ងន់ច្រើនពេកប្រហែលជាកើតមកពីការបាត់បង់សាច់ដុំ និងទឹកក្នុងខ្លួនទៅវិញទេ។ ក្នុងការសិក្សាមួយ អ្នកស្រាវជ្រាវបានឲ្យមនុស្ស ២៥នាក់ញ៉ាមរបបអាហារកម្រិតទាបបំផុតត្រឹមតែ ៥០០កាឡូរីក្នុងមួយថ្ងៃរយៈពេល ៥សប្តាហ៍។ ពួកគេក៏បានឲ្យមនុស្ស ២២នាក់ទៀតញ៉ាំអាការមានកាឡូរីទាបត្រឹមតែ ១២៥០កាឡូរីក្នុងមួយថ្ងៃរយៈពេល ១២សប្តាហ៍។ លទ្ធផលបង្ហាញថា ក្រុមទាំងពីរនេះមានការស្រកទម្ងន់ប្រហែលគ្នា។ ប៉ុន្តែអ្នកដែលប្រើប្រាស់របបអាហារមានកាឡូរីទាបបំផុតមានការបាត់បង់សាច់ដុំច្រើនជាងអ្នកដែលប្រើប្រាស់របបអាហារមានកាឡូរីទាប។
បន្ថយការរំលាយអាហារ
ការសម្រកទម្ងន់លឿនពេកប្រហែលជាបន្ថយការរំលាយអាហារបាន។ ការរំលាយអាហាររបស់អញនកបញ្ជាក់អំពីចំនួនកាឡូរីដែលអ្នករំលាយជារៀងរាល់ថ្ងៃ។ ការរំលាយអាហារយឺតមានន័យថា អ្នករំលាយជាតិខ្លាញ់កាន់តែតិចក្នុងមួយថ្ងៃ។ ការសិក្សាជាច្រើនបានរកឃើញថា ការស្រកទម្ងន់លឿនតាមរយៈការញ៉ាំអាហារមានកាឡូរីទាបប្រហែលជាធ្វើឲ្យអ្នករំលាយជាតិខ្លាញ់រហូតដល់ ២៣ភាគរយក្នុងមួយថ្ងៃ។ ហេតុផលពីរនេះគ្រប់គ្រាន់ដែលបញ្ជាក់ថា អំពីមូលហេតុដែលការរំលាយអាហារធ្លាក់ចុះចំពោះរបបអាហារមានកាឡូរីទាបខ្លាំង ហើយក៏ធ្វើឲ្យបាត់បង់សាច់ដុំ និងអ័រម៉ូនផងដែរ។
ប្រហែលជាធ្វើឲ្យកង្វះជីវជាតិក្នុងខ្លួន
បើសិនជាអ្នកមិនញ៉ាំកាឡូរីទៀងទាត់គ្រប់គ្រាន់ទែ អ្នកប្រហែលជាប្រឈមនឹងការកង្វះជីវជាតិក្នុងខ្លួនហើយ។ នេះដោយសារតែវាពិបាកក្នុងការញ៉ាំជីវជាតិសំខាន់ៗគ្រប់គ្រាន់ដូចជា ជាតិដែក Folate និង វីតាមីន B12 ពីរបបអាហារមានកាឡូរីទាប។ ផលវិបាកនៃការកង្វះជីវជាតិមានដូចជា ជ្រុះសក់ អស់កម្លាំងខ្លាំង ប្រព័ន្ធភាពស៊ាំចុះខ្សោយ ពុកឆ្អឹង ឬឆ្អឹងខ្សោយជាដើម។
អាចបង្កជាគ្រួសក្នុងថង់ទឹកប្រមាត់
គ្រួសក្នុងថង់ទឹកប្រមាត់អាចជាផលរំខានដែលបង្កការឈឺចាប់ខ្លាំងមួយនៃការស្រកទម្ងន់លឿនពេក។ ធម្មតា ថង់ទឹកប្រមាត់នឹងបញ្ចេញរសរំលាយអាហារដើម្បីរំលាយជាតិខ្លាញ់ពីអាហារ។ បើសិនជាអ្នកមិនញ៉ាំអាហារច្រើនទេ នោះថង់ទឹកប្រមាត់នឹងមិនបញ្ចេញរស់រំលាយអាហារមកក្រៅឡើយ។ គ្រួសក្នុងថង់ទឹកប្រមាត់អាចកើតឡើងនៅពេលសារធាតុជាច្រើនក្នុងរសរំលាយអាហារនៅក្នុងនោះយូរពេក ហើយក៏កកុញជាប់គ្នាតែម្តងទៅ។
ផលរំខានផ្សេងៗទៀត
ការស្រកទម្ងន់លឿនពេកមានជាប់ទាក់ទងនឹងផលរំខានផ្សេងៗទៀតជាច្រើនដូចជា៖
- ឃ្លានអាហារ
- អស់កម្លាំង
- ឆេវឆាវ
- មានអារម្មណ៍ថាត្រជាក់
- រមួលក្រពើ
- វិលមុខ
- ទល់លាមក ឬរាករូស
- ខ្សោះជាតិទឹកក្នុងខ្លួន៕