ក្មេងតូចៗដែលមានបញ្ហាថប់អារម្មណ៍រ៉ាំរ៉ៃប្រហែលជាមានបញ្ហាក្នុងការរៀនសូត្រច្រើន។ ការភ័យខ្លាចកន្លែងងងឹត បិសាច ឬមនុស្សចម្លែកគឺជារឿងកើតមានជាញឹកញាប់ ហើយក៏ត្រូវបានគេចាត់ទុកថាជារឿងធម្មតា និងច្រើនតែកើតឡើងជាលក្ខណៈបណ្តោះអាសន្នដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែនៅពេលការខ្លាចនេះកើតឡើងរហូតដល់មានការបំពានរាងកាយ ផ្លូវភេទ ឬផ្លូវចិត្ត វាអាចនឹងប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់ក្មេងបាន។
The School’s Center on the Developing Child បានធ្វើការពិនិត្យទៅលើខួរក្បាលរបស់សត្វ ដើម្បីស្វែងរកថាតើមានការភ្ញោចញឹកញាប់ទៅលើប្រព័ន្ធឆ្លើយតបនឹងភាពស្រ្តេសរបស់រាងកាយទេ និងបង្កជាការរំខានដល់ខួរក្បាល ដែលនាំឲ្យមានបញ្ហារាងកាយ និងចិត្តសាស្រ្តភ្លាមៗ និងរយៈពេលយូរឬអត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានថា ការដែលដាក់ក្មេងដែលរងការប៉ះទង្គិចផ្លូវចិត្តនៅក្នុងមជ្ឍដ្ឋានមានសុវត្ថិភាពកាន់តែយូរប្រហែលជាជួយស្តាឡើងវិញនូវអារម្មណ៍មានសុវត្ថិភាព ការគ្រប់គ្រង និងការទាយទុកមុនបាន៕