យោងតាមការចុះផ្សាយពីប្រភពបរទេស ការស្រាវជ្រាវបានរកឃើញថាក្ដាតនិងត្រប់វែង សម្បូរដោយសមាសធាតុស្តេរ៉ូអ៊ីតនិងអាល់កាឡូអ៊ីត ដែលមានឥទ្ធិពលពុលខ្លាំងលើកោសិកាមហារីកសួត ថ្លើម សុដន់ និងប្លោកនោម ព្រមទាំងទប់ស្កាត់ការរលាក ដោយបើកផ្លូវក្នុងការអភិវឌ្ឍជាឱសថនាពេលអនាគត។
ការរកឃើញនេះគឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យវេជ្ជសាស្ត្រក្នុងការទាញយកអត្ថប្រយោជន៍ពីធម្មជាតិ។ប៉ុន្តែយ៉ាងណាមិញ ផ្លូវនៅវែងឆ្ងាយទៀតមុននឹងអាចយកមកប្រើប្រាស់ជាឱសថព្យាបាលជាផ្លូវការ ព្រោះលទ្ធផលនេះទើបតែរកឃើញតាមរយៈការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍នៅឡើយ។ ដូចនេះ ប្រសិនបើអ្នកមានបញ្ហាសុខភាព សូមបន្តប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ និងកុំទាន់អាលប្រើប្រាស់រុក្ខជាតិទាំងនេះជាមធ្យោបាយព្យាបាលជំងឺមហារីកដោយឯកឯងឱ្យសោះ៕