យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាការបញ្ចេញទឹកកាមមានពណ៌ក្រហមប្លែកធ្វើឱ្យបុរសភ័យខ្លាំង ប៉ុន្តែបើតាមវេជ្ជបណ្ឌិតជំនាញ ករណីភាគច្រើនមិនមែនបណ្ដាលមកពីជំងឺមហារីកនោះឡើយ ពោលគឺកើតឡើងដោយសារការរលាក ឬការខូចខាតជាលិកាតិចតួចប៉ុណ្ណោះ។
មូលហេតុចម្បងរួមមាន ការឆ្លងមេរោគផ្លូវទឹកនោម ជំងឺក្រពេញប្រូស្តាត រលាកពងស្វាសឬបំពង់ទឹកកាម ការប៉ះទង្គិច និងបញ្ហាសុខភាពទូទៅ ប៉ុន្តែជាងពាក់កណ្ដាលនៃករណីទាំងអស់គឺរកមិនឃើញមូលហេតុច្បាស់លាស់នោះទេ។
ដើម្បីថែទាំសុខភាពប្រដាប់បន្តពូជ បុរសត្រូវរស់នៅបែបសុខភាពល្អ គេងឱ្យបានគ្រប់គ្រាន់ និងចៀសវាងការអង្គុយយូរពេកឬការរួមភេទញឹកញាប់ហួសហេតុ។ ម្យ៉ាងវិញទៀត គួរឧស្សាហ៍ពិនិត្យពងស្វាសថ្នមៗដោយដៃផ្ទាល់ក្នុងពេលងូតទឹក ដើម្បីអាចដឹងមុននូវភាពមិនប្រក្រតីនានា៕