យោងតាមការចុះផ្សាយពីប្រភពបរទេស របបអាហារប៉ះពាល់ផ្ទាល់ដល់សុខភាពសរសៃឈាម។ អាហារទាំង ៥ ប្រភេទដែលគួរជៀសវាងរួមមាន អាហារកែច្នៃស្រាប់ ភេសជ្ជៈមានជាតិស្ករ អាហារសម្បូរជាតិខ្លាញ់ អាហារប្រៃខ្លាំង និងគ្រឿងស្រវឹង ព្រោះវាអាចបង្កើនកូឡេស្តេរ៉ុលអាក្រក់ បង្កការរលាក និងស្ទះសរសៃឈាម។
ដើម្បីការពារនិងថែរក្សាសរសៃឈាមឱ្យមានសុខភាពល្អ គួរងាកមកទទួលទានត្រីសម្បូរអូមេហ្គា៣ បន្លែស្លឹកបៃតង ផ្លែឈើអម្បូរបឺរី គ្រាប់ធញ្ញជាតិ និងរក្សាទម្លាប់រស់នៅល្អប្រសើរ៕