យោងតាមការចុះផ្សាយពីប្រភពបរទេស ប្រជ្រុយគឺជាការប្រមូលផ្តុំនៃកោសិកាពណ៌ស្បែកដែលភាគច្រើនជាប្រភេទស្លូត ប៉ុន្តែប្រជ្រុយខ្លះអាចជាសញ្ញានៃជំងឺមហារីកស្បែកកាចសាហាវ ជាពិសេសគឺមហារីកស្បែកមេឡាណូម។
អ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ប្រសិនបើប្រជ្រុយមានទំហំធំជាង ៦មិល្លីម៉ែត្រ មានពណ៌លាយចម្រុះ ប្រែប្រួលទំហំឬកកស្រកា មានរាងមិនស៊ីមេទ្រីនិងគែមមិនច្បាស់ ព្រមទាំងមានអាការៈរមាស់ឬឈឺចាប់។ ក្នុងករណីមានប្រជ្រុយសង្ស័យឬប្រែប្រួលខុសប្រក្រតី គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញផ្នែកសើស្បែកជាបន្ទាន់៕