យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើប្រាស់ប្រអប់ប្លាស្ទិកផ្ដល់ភាពងាយស្រួល ប៉ុន្តែអាចធ្វើឱ្យអាហារឆាប់ខូចគុណភាពនិងជ្រាបសារធាតុគីមីពុល។
អាហារទាំង ៦ ប្រភេទដែលមិនត្រូវរក្សាទុកក្នុងប្លាស្ទិកមានដូចជា អាហារក្ដៅៗ ឈីសកែច្នៃ អាហារមានជាតិអាស៊ីត ខ្ទឹមបារាំងនិងខ្ទឹមស បន្លែស្លឹកបៃតង និងបន្លែបៃតងប្រហើរ។ ជាគន្លឹះដើម្បីសុខភាពនិងរក្សាអាហារឱ្យបានស្រស់យូរ គួរងាកមកប្រើប្រាស់ប្រអប់កែវ ឬប្រអប់អ៊ីណុកវិញ និងរក្សាទុកបន្លែនៅកន្លែងមានខ្យល់ចេញចូល៕