យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សារបស់សាកលវិទ្យាល័យ Okayama ប្រទេសជប៉ុន បានបង្ហាញនៅលើទស្សនាវដ្ដី Experimental Animals ថា កណ្ដុរឈ្មោលដែលមានប្រវែងម្រាមចង្អុលខ្លី គឺមានសកម្មភាពនិងតម្រូវការផ្លូវភេទខ្លាំងជាង។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានអះអាងយ៉ាងច្បាស់ថា នេះគ្រាន់តែជាការធ្វើតេស្តនៅលើសត្វតែប៉ុណ្ណោះ ហើយមិនទាន់មានភស្តុតាងវេជ្ជសាស្ត្រណាមួយបញ្ជាក់ថាវាមានលក្ខណៈដូចគ្នាចំពោះមនុស្សឡើយ។
តាមការពិត តម្រូវការនិងចំណង់ផ្លូវភេទរបស់មនុស្សប្រុសគឺអាស្រ័យលើកត្តាស្មុគស្មាញជាច្រើនរួមមាន កម្រិតអរម៉ូនក្នុងរាងកាយ ស្ថានភាពសុខភាពទូទៅ គុណភាពនៃការគេង សម្ពាធផ្លូវចិត្ត និងកត្តាវ័យ។
ប្រវែងម្រាមដៃមិនមែនជាកត្តាកំណត់លើសមត្ថភាពផ្លូវភេទនោះទេ។ ដើម្បីរក្សាតុល្យភាពនិងសុខភាពរាងកាយឱ្យបានរឹងមាំយូរអង្វែង ការរស់នៅប្រកបដោយសុខភាពល្អ ការហាត់ប្រាណ និងអារម្មណ៍ស្រស់ស្រាយ គឺជាគន្លឹះដ៏សំខាន់បំផុត៕