យោងតាមការចុះផ្សាយពីប្រភពបរទេស ការរស់នៅជាមួយជំងឺទឹកនោមផ្អែមទាមទារការយកចិត្តទុកដាក់ខ្ពស់ដោយវិធីសាស្ត្រទាំង ៥ រួមមាន ការកំណត់បរិមាណកាបូអ៊ីដ្រាតឱ្យបានទៀងទាត់ក្នុងអាហារទាំង ៣ពេល ទម្លាប់ធ្វើម្ហូបទទួលទានដោយខ្លួនឯងដើម្បីគ្រប់គ្រងជាតិស្ករនិងប្រេងអំបិល ការចូលគេងនិងភ្ញាក់ពីដំណេកពេលទៀងទាត់ដើម្បីសម្រាកគ្រប់គ្រាន់ ការហាត់ប្រាណឬដើរលឿនយ៉ាងហោចណាស់ ៤ដងក្នុងមួយសប្ដាហ៍ និងការលេបថ្នាំតាមវេជ្ជបញ្ជាព្រមទាំងតាមដានសុខភាពជាមួយគ្រូពេទ្យជាប្រចាំ។
ជំងឺទឹកនោមផ្អែមមិនអាចព្យាបាលឱ្យជាសះស្បើយបានឡើយ ប៉ុន្តែការអនុវត្តតាមគោលការណ៍ទាំងនេះអាចជួយការពារផលវិបាកនិងរក្សាជាតិស្ករឱ្យមានស្ថិរភាព៕