យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាមិនធ្លាប់ផឹកគ្រឿងស្រវឹងសោះរយៈពេល ៣០ឆ្នាំ បុរសម្នាក់មានអាការៈពុលថ្លើមដល់ទៅ ១០ដង ដែលបណ្ដាលមកពីទម្លាប់ទទួលទានស៊ុបឱសថចិននិងគ្រឿងក្នុងសត្វរៀងរាល់ល្ងាច បូករួមទាំងទម្លាប់គេងយប់ជ្រៅធ្វើឱ្យថ្លើមធ្វើការលើសទម្ងន់។
សញ្ញាដែលបង្ហាញថាថ្លើមរងការខូចខាតរួមមាន ដង្ហើមនិងលាមកមានក្លិនខុសធម្មតា ឆាប់ខឹងមួរម៉ៅ ក្ដៅក្នុងបាតដៃបាតជើងពេលយប់ អស់កម្លាំងរ៉ាំរ៉ៃ ក្រចកផុយងាយបាក់ និងភ្នែកស្ងួតព្រមទាំងស្រវាំង។
ការបំប៉នរាងកាយត្រូវមានតុល្យភាព និងត្រូវសម្រាកឱ្យបានគ្រប់គ្រាន់នៅពេលយប់ ដើម្បីឱ្យថ្លើមដំណើរការបន្សាបជាតិពុលនិងជួសជុលកោសិកាឡើងវិញ៕