យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាមិនធាត់ ប៉ុន្តែការប្រែប្រួលរាងកាយដែលមានសភាពដៃជើងស្វិតរីងរៃ ហើយពោះកាន់តែធំធាត់ខុសប្រក្រតី គឺជាសញ្ញាអាសន្នព្រោះវាអាចជាសញ្ញាបង្ហាញពីវត្តមានរបស់ជំងឺមហារីកក្បាលលំពែងដែលជាប្រភេទមហារីកកាចសាហាវបំផុត។
រោគសញ្ញាគួរប្រុងប្រយ័ត្នរួមមាន ការឈឺចាប់នៅពោះផ្នែកខាងលើរាលដាលទៅខ្នង អាការៈស្បែកនិងភ្នែកលឿងប្រែប្រួលទឹកនោមឡើងពណ៌ក្រមៅ ការកើនឡើងជាតិស្ករក្នុងឈាមភ្លាមៗខុសប្រក្រតី បាត់បង់ចំណង់អាហារស្រកទម្ងន់ដោយមិនដឹងមូលហេតុ និងឆ្អល់ពោះរាគរូសឬលាមកមានជាតិខ្លាញ់អណ្ដែត។
មហារីកក្បាលលំពែងពិបាកនឹងរកឃើញនៅដំណាក់កាលដំបូង។ អ្នកដែលមានជំងឺទឹកនោមផ្អែម ជក់បារី ឬមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ គួរតែប្រញាប់ទៅពិនិត្យអេកូសាសសរីរាង្គក្នុងពោះនិងពិនិត្យឈាមឱ្យបានទៀងទាត់៕