យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលទានខ្ទឹមសជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកគ្រោះថ្នាក់ចំនួន ៦ ប្រភេទ ដូចជាមហារីកក្រពះ ពោះវៀនធំ លំពែង បំពង់អាហារ សុដន់ និងក្រពេញប្រូស្តាត។
ខ្ទឹមសសម្បូរទៅដោយសារធាតុសកម្ម Allicin សារធាតុ Flavonoid សេលេញ៉ូម និងស្ពាន់ធ័រ ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងជួយការពារ DNA មិនឱ្យខូចខាត។
ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ ក្រោយពេលចិញ្ច្រាំខ្ទឹមសរួច គួរទុកវាចោលប្រមាណ ១០ នាទីមុននឹងយកទៅចម្អិន ដើម្បីឱ្យសារធាតុសកម្មបញ្ចេញមកបានល្អ ហើយការទទួលទានខ្ទឹមសស្រស់ពី ១ ទៅ ២ កំពឹសក្នុងមួយថ្ងៃផ្តល់នូវប្រសិទ្ធភាពខ្ពស់បំផុតក្នុងការការពារសុខភាព៕