យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ត្រីអាយុ ៣០ឆ្នាំម្នាក់ដែលមិនទាន់មានទំនាក់ទំនងផ្លូវភេទ ហើយមានអាការៈរាំងរដូវរ៉ាំរ៉ៃជិតមួយឆ្នាំ។ ដោយសារភាពអៀនខ្មាសនិងការភ័យខ្លាចប៉ះពាល់ដល់ភ្នាសព្រហ្មចារី អ្នកជំងឺបានបដិសេធការធ្វើតេស្តពិនិត្យ ដែលបណ្តាលឱ្យការពន្យារពេលក្នុងការរកមូលហេតុ។
ក្រោយមក ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យសម្ភពបានធ្វើការពិនិត្យតាមរយៈការឆ្លុះស្បូនដោយប្រើបំពង់តូចមួយ ដែលអាចយកកោសិកាមកវិភាគបានដោយសុវត្ថិភាពនិងមិនប៉ះពាល់ដល់ភ្នាសព្រហ្មចារីឡើយ។ លទ្ធផលបានបង្ហាញថាអ្នកជំងឺមានជំងឺមហារីកស្រទាប់ស្បូន។
តាមរយៈករណីនេះ វេជ្ជបណ្ឌិតបានធ្វើការដាស់តឿនថា អាការៈរាំងរដូវឬធ្លាក់ឈាមខុសប្រក្រតី ទោះបីជានៅវ័យក្មេងឬមិនទាន់មានទំនាក់ទំនងផ្លូវភេទក៏ដោយ គឺត្រូវតែជួបអ្នកជំនាញដើម្បីពិនិត្យស្វែងរកមូលហេតុឱ្យទាន់ពេលវេលា។ ម្យ៉ាងវិញទៀត អាការៈរាំងរដូវលើសពី ៧ថ្ងៃ មិនមែនជារឿងធម្មតាទេ វាអាចជាសញ្ញាលាក់កំបាំងនៃជំងឺរំខានអ័រម៉ូន ដុំសាច់ក្នុងស្បូន សាច់ដុះ រោគរលាក ឬជាសញ្ញាដំបូងនៃជំងឺមហារីកដែលត្រូវប្រុងប្រយ័ត្នខ្ពស់៕