យោងតាមការចុះផ្សាយពីប្រភពបរទេស ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនទោះបីជាមើលទៅនៅល្អនិងអាចប្រើប្រាស់បាន ប៉ុន្តែតាមទស្សនៈវិទ្យាសាស្ត្រវាមានអាយុកាលជីវសាស្ត្រនិងអាចបង្កហានិភ័យដល់សុខភាព។
ខាងក្រោមនេះគឺជាការសង្ខេបអំពីឧបករណ៍ទាំង ៥ ប្រភេទនិងពេលវេលាដែលត្រូវផ្លាស់ប្តូរ៖
ទី១ គឺអេប៉ុងលាងចាន ដែលត្រូវប្តូររៀងរាល់ ១ ទៅ ២ សប្តាហ៍ម្តង ព្រោះវាជាកន្លែងបង្កកំណើតបាក់តេរីច្រើនជាងបង្គន់និងអាចចម្លងមេរោគទៅលើចានឆ្នាំង។
ទី២ គឺចង្កឹះឈើនិងចង្កឹះប្លាស្ទិកដែលគួរផ្លាស់ប្តូររៀងរាល់ ៣ ទៅ ៦ ខែម្ដង ព្រោះភាពសឹករិចរឹលអាចបណ្តាលឱ្យកកើតផ្សិតម្យ៉ាងផលិតជាតិពុលបង្កមហារីកថ្លើម។
ទី៣ គឺជ្រញ់ហាន់សាច់និងបន្លែ ដែលត្រូវផ្លាស់ប្តូររៀងរាល់ ៦ ទៅ ១២ ខែម្ដង ដោយសារស្នាមកាំបិតចាស់ៗអាចកប់ជាតិសាច់និងបាក់តេរីបង្កហានិភ័យពុលចំណីអាហារ។
ទី៤ គឺខ្ទះចៀនឬឆាមិនជាប់ ដែលមានអាយុកាល ១ ទៅ ២ ឆ្នាំ ប៉ុន្តែត្រូវបោះចោលភ្លាមៗនៅពេលមានស្នាមរបក ដើម្បីការពារកុំឱ្យសារធាតុគីមីនិងមីក្រូប្លាស្ទិកលាយចូលក្នុងអាហារ។
ទី៥ គឺប្រអប់ប្លាស្ទិកដាក់ចំណីអាហារ ដែលគួរផ្លាស់ប្តូររៀងរាល់ ៦ ខែ ទៅ ១ ឆ្នាំម្ដង ព្រោះការផ្លាស់ប្តូរសីតុណ្ហភាពញឹកញាប់ធ្វើឱ្យប្លាស្ទិកសឹករិចរឹលបញ្ចេញសារធាតុពុលប៉ះពាល់អ័រម៉ូន៕