យោងតាមការចុះផ្សាយពីប្រភពបរទេស សុខភាពនិងអាយុកាលមនុស្សអាស្រ័យខ្លាំងលើការថែទាំ ជាពិសេសនៅពេលវ័យកាន់តែជ្រេ។ តាមអ្នកជំនាញ សរីរាង្គសំខាន់ៗចំនួន ៣ ដែលជាកន្លែងកកកាកសំណល់និងជាតិពុលច្រើនជាងគេ ហើយជះឥទ្ធិពលផ្ទាល់ដល់អាយុជីវិតរួមមាន សរសៃឈាម សួត និងពោះវៀន។
សរសៃឈាមដែលមិនស្អាតអាចបណ្តាលឱ្យកកឈាម ស្ទះសរសៃឈាម និងជំងឺបេះដូង។ វិធីការពារគឺការទទួលទានបន្លែចម្រុះមុខឱ្យបានច្រើន ផឹកទឹកឬតែដើម្បីពងលោហិត និងឧស្សាហ៍ហាត់ប្រាណរំញោចសរសៃឈាម ដូចជាការរត់នៅមួយកន្លែងរយៈពេលខ្លីជាដើម។
សួតប្រមូលផ្តុំជាតិពុលពីខ្យល់និងផ្សែងផ្សេងៗ។ ដើម្បីជម្រះសួត គួរញ៉ាំអាហារពណ៌ខ្ចី ដូចជាគល់ឈូក ផ្លែពែរ ឬគ្រាប់ឈូក ផឹកតែបៃតងនិងម៉ាស្សាត្រង់ចំណុចខ្នង។
ពោះវៀនជាកន្លែងរំលាយអាហារ ហើយភាពកខ្វក់ក្នុងពោះវៀនគឺជាប្រភពនៃជំងឺរ៉ាំរ៉ៃ។ ការសម្អាតពោះវៀនអាចធ្វើឡើងតាមរយៈការញ៉ាំស្ពៃពួយឡេង ផឹកទឹកក្តៅឧណ្ហៗឱ្យបានគ្រប់គ្រាន់ និងការគោះតិចៗនៅតំបន់ចង្កេះជារៀងរាល់ថ្ងៃ។
សរុបមក ការរក្សាសរីរាង្គទាំង ៣ នេះឱ្យស្អាតបាតតាមរយៈការបរិភោគត្រឹមត្រូវ ផឹកទឹក និងធ្វើចលនារាងកាយទៀងទាត់ គឺជាគន្លឹះដ៏មានឥទ្ធិពលបំផុតក្នុងការអូសបន្លាយអាយុជីវិត៕