យោងតាមការចុះផ្សាយពីប្រភពបរទេស សាច់កែច្នៃរួមមានសាច់ក្រក សាច់ផ្អាប់ និងសាច់ខ្លោចត្រូវបានអង្គការសុខភាពពិភពលោកចាត់ចូលក្នុងក្រុមទី១ នៃសារធាតុបង្កមហារីកស្មើនឹងបារីនិងស្រា ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់។
មូលហេតុចម្បងគឺដោយសារសារធាតុគីមីដែលគេប្រើប្រាស់ដើម្បីរក្សាទុកសាច់បានយូរនិងការបន្ថែមជាតិអំបិលខ្ពស់ ដែលអាចបំផ្លាញប្រព័ន្ធរំលាយអាហារនិងបង្កើតជាសារធាតុពុលក្នុងក្រពះ។
ការទទួលទានសាច់កែច្នៃត្រឹមតែ ៥០ក្រាមក្នុងមួយថ្ងៃអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំដល់ទៅ១៨ភាគរយ។ ដើម្បីកាត់បន្ថយហានិភ័យ អ្នកគួរកម្រិតការទទួលទានដោយចាត់ទុកវាជាអាហារសម្រាប់ពេលពិសេស អានស្លាកសញ្ញាផ្សំមុននឹងទិញ បរិភោគអាហារសម្បូរវីតាមីនសេដើម្បីទប់ស្កាត់ជាតិពុល និងរៀបចំអាហារសុខភាពផ្សេងទៀតសម្រាប់ពេលព្រឹក៕