យោងតាមការចុះផ្សាយពីប្រភពបរទេស ជីវិតមនុស្សមិនត្រូវបានវាស់វែងដោយចំនួនដងនៃការដួលរលំឡើយ ប៉ុន្តែវាស់លើភាពរឹងមាំក្នុងការក្រោកឈរនៅដំណាក់កាលចុងក្រោយ។ ភាពជោគជ័យឬបរាជ័យនៅពេលវ័យក្មេងមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះសុភមង្គល និងភាពស្ងប់សុខនៅបច្ឆិមវ័យគឺជាតម្លៃពិតនៃជីវិត។
អ្នកដែលធ្លាប់មានទ្រព្យសម្បត្តិមហាសាលឬល្បីល្បាញតែក្មេង អាចនឹងរស់នៅយ៉ាងឯកោនិងសោកស្តាយនៅចុងជីវិត ប្រសិនបើពួកគេមិនចេះរក្សាខ្លួន។ ផ្ទុយទៅវិញ អ្នកដែលឆ្លងកាត់ការលំបាកជាច្រើនតែមានសីលធម៌និងចិត្តបរិសុទ្ធ នឹងទទួលបានក្តីស្រឡាញ់និងភាពសុខសាន្តនៅពេលចុងក្រោយ។
ហេតុដូច្នេះហើយ អនាគតមិនមែនជាកម្មសិទ្ធិរបស់ព្រះទេ តែជាលទ្ធផលនៃការសាបព្រោះសេចក្ដីល្អ ការអត់ធ្មត់ និងការជ្រើសរើសល្អក្នុងជីវិតប្រចាំថ្ងៃ។
រាល់ការបរាជ័យឬការបាត់បង់មិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែវាគឺជាមេរៀននិងជាគ្រឹះដ៏រឹងមាំសម្រាប់កសាងភាពអស្ចារ្យ។ សំខាន់បំផុតគឺត្រូវរក្សាភាពស្ងប់ស្ងាត់ ចិត្តសប្បុរស និងកុំបោះបង់ចោលក្ដីសង្ឃឹម។
ការរស់នៅដោយភាពត្រឹមត្រូវ និងអាចញញឹមនៅចុងបញ្ចប់នៃដំណើរកម្សាន្តជីវិត គឺជាជ័យជម្នះដ៏អស្ចារ្យបំផុតដែលគ្មាននរណាអាចដកហូតបាន៕