យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃដែលទាមទារការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើរបបអាហារដើម្បីការពារផលវិបាកធ្ងន់ធ្ងរ។
ការជ្រើសរើសប្រភេទអាហារ និងការបរិភោគតាមលំដាប់លំដោយត្រឹមត្រូវពិសេសការទទួលទានអាហារមួយចំនួនមុនពេលញ៉ាំអាហារចម្បងអាចជួយពន្យារការស្រូបយកជាតិស្ករនិងទប់ស្កាត់មិនឱ្យជាតិស្ករឡើងខ្ពស់ភ្លាមៗ។ អាហារមាសទាំងប្រាំមុខសម្រាប់អ្នកជំងឺទឹកនោមផ្អែមរួមមានម្ទេសប្លោកដែលសម្បូរជាតិសរសៃនិងសន្ទស្សន៍ស្ករទាប យ៉ាអួរក្រិចដែលមានជាតិស្ករទាបនិងប្រូតេអ៊ីនខ្ពស់ តៅហ៊ូដែលសម្បូរប្រូតេអ៊ីនរុក្ខជាតិនិងខ្លាញ់ល្អ ពងមាន់ជាប្រូតេអ៊ីនគុណភាពខ្ពស់ជួយពន្យារការរំលាយអាហារ និងសណ្ដែកសៀងផ្អែមជប៉ុនណាតូដែលសម្បូរជាតិសរសៃនិងអង់ស៊ីមជួយសម្រួលលំហូរឈាម។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ជាតិស្ករ អ្នកគប្បីទទួលទានអាហារទាំងនេះមុនពេលញ៉ាំអាហារចម្បងប្រហែលដប់នាទី៕