យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សារបស់វិទ្យាស្ថានវេជ្ជសាស្ត្របានបង្ហាញថា ការទទួលទានទឹកតែជាប្រចាំយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្ដាហ៍ អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់និងការស្លាប់ដោយសារជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលបានជាង ៥០%។
ក្នុងចំណោមប្រភេទតែទាំងអស់តែបៃតងផ្ដល់ប្រសិទ្ធភាពខ្ពស់បំផុត ព្រោះវាសម្បូរទៅដោយសារធាតុដែលជួយទប់ស្កាត់ជំងឺលើសឈាម និងបញ្ហាខ្លាញ់ក្នុងឈាម។ ផ្ទុយទៅវិញ តែខ្មៅត្រូវបានធ្វើឱ្យបាត់បង់អត្ថប្រយោជន៍មួយចំនួន ជាពិសេសប្រសិនបើលាយជាមួយទឹកដោះគោ។
ដូចនេះ ការបង្កើតទម្លាប់អុជឬឆុងតែបៃតងក្ដៅឧណ្ហៗទទួលទានរៀងរាល់ថ្ងៃ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការថែទាំសុខភាពបេះដូង៕