យោងតាមការចុះផ្សាយពីប្រភពបរទេស ការរត់ហាត់ប្រាណផ្តល់ផលល្អដល់សុខភាព ប៉ុន្តែអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសចំពោះអ្នកមានបញ្ហាបេះដូង ឬស្ត្រេស។ ៨០% នៃករណីពេលលេងកីឡាគឺបណ្តាលមកពីជំងឺបេះដូងស្រាប់ ដែលអ្នកជំងឺអាចដឹងខ្លួនមុនឬមិនទាន់ដឹង។
ពេលរត់ ភាពនឿយហត់និងការប្រឹងកម្លាំងខ្លាំងធ្វើឱ្យចង្វាក់បេះដូងនិងសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតី ដែលអាចបង្កជាជំងឺខ្វះឈាមទៅចិញ្ចឹមខួរក្បាល បញ្ហាចង្វាក់បេះដូងលោតខុសប្រក្រតី ការកន្ត្រាក់សរសៃឈាមបេះដូង និងការចុះថចុះជាតិស្ករខ្លាំង។
ដើម្បីសុវត្ថិភាព មុននឹងចាប់ផ្តើមលេងកីឡាឬរត់ប្រណាំង អ្នកត្រូវតែទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យនិងស្កេនសុខភាពរាងកាយ បេះដូង និងសួត។ ត្រូវចំណាយពេលក្តៅខ្លួនឬសន្សឹមៗមុនពេលរត់ និងត្រូវតាមដានរោគសញ្ញាខុសប្រក្រតីរបស់ខ្លួនឯងក្នុងពេលហាត់ប្រាណជាប្រចាំ៕