យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺមហារីកមាត់ស្បូន និងមហារីកអូវែតែងវិវត្តន៍យ៉ាងស្ងៀមស្ងាត់ដោយស្ត្រីភាគច្រើនបានមើលរំលងរោគសញ្ញាដំបូង។ មូលហេតុចម្បងនៃមហារីកមាត់ស្បូនពាក់ព័ន្ធនឹងវីរុស HPV ស្របពេលដែលមហារីកអូវែពាក់ព័ន្ធនឹងហ្សែន អ័រម៉ូន និងប្រវត្តិជំងឺ។
រោគសញ្ញាប្រកាសអាសន្នដែលត្រូវប្រយ័ត្នរួមមាន ការធ្លាក់ឈាមទ្វារមាសមិនប្រក្រតី ធ្លាក់សខុសប្រក្រតីមានក្លិនស្អុយ រួមទាំងអាការតឹងពោះ ឆ្អែតឆាប់ និងពិបាកបន្ទោបង់អូសបន្លាយលើសពីពីរសប្ដាហ៍។ ដើម្បីការពារនិងទប់ស្កាត់ ស្ត្រីគ្រប់រូបត្រូវតែស្ម័គ្រចិត្តពិនិត្យសុខភាពនិងជួបគ្រូពេទ្យជំនាញរោគស្ត្រីជាប្រចាំ៕