យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សារបស់វិទ្យាស្ថានគីមីវិទ្យាបានបង្ហាញថាស្លឹកតំណាងឱ្យឃ្លាំងឱសថធម្មជាតិដ៏មានសក្ដានុពលដោយសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
ស្លឹកតែក៏ផ្ទុកនូវសាធាតិសុះខាន់ៗដែលមាននាទីជួយទប់ស្កាត់អង់ស៊ីមដើម្បីបញ្ចុះសម្ពាធឈាមនិងការពារប្រព័ន្ធសរសៃបេះដូង ប្រឆាំងរ៉ាឌីកាល់សេរី បញ្ចុះកូឡេស្តេរ៉ុលអាក្រក់ ប្រឆាំងការរលាក ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដូចជាមហារីកក្រពេញប្រូស្តាតនិងមហារីកលំពែង។ សារធាតុទាំងនេះមានសុវត្ថិភាពខ្ពស់ មិនពុល និងអាចចរាចរក្នុងឈាមដើម្បីបញ្ចេញប្រសិទ្ធភាពព្យាបាលដោយផ្ទាល់។ ការទទួលទានទឹកតែក្នុងកម្រិតសមស្របជារៀងរាល់ថ្ងៃគឺជាទម្លាប់ដ៏ល្អក្នុងការថែទាំសុខភាពទូទៅ៕