យោងតាមការចុះផ្សាយពីប្រភពបរទេស ទម្លាប់នៃការគេងមិនបានត្រឹមត្រូវគឺជាកត្តាជំរុញឱ្យកើតជំងឺមហារីក ទឹកនោមផ្អែម ឡើងទម្ងន់ និងឆាប់ចាស់។
ទម្លាប់អាក្រក់ទាំងនោះរួមមាន ការគេងយឺតពេលក្រោយម៉ោងដប់ពីរយប់ជាប្រចាំ ការបើកភ្លើងឬលេងទូរស័ព្ទមុនពេលគេងដែលរំខានអ័រម៉ូនដំណេក ការខ្វះដំណេកគេងតិចជាងប្រាំមួយម៉ោងក្នុងមួយយប់ និងម៉ោងគេងម៉ោងភ្ញាក់មិនទៀងទាត់។ ដើម្បីការពារអ្នកត្រូវកំណត់ពេលគេងឱ្យទៀងទាត់ បិទភ្លើងក្នុងបន្ទប់ឱ្យងងឹតសូន្យសុង និងជៀសវាងការមើលអេក្រង់មុនពេលចូលគេង៕