យោងតាមការចុះផ្សាយពីប្រភពបរទេស ការរំលងអាហារពេលព្រឹកដើម្បីសន្សំពេល ឬសម្រកទម្ងន់ អាចបង្កហានិភ័យសុខភាពច្រើនជាងផលចំណេញ។
ការខ្វះថាមពលពេលព្រឹកបណ្តាលឱ្យចុះជាតិស្ករ អស់កម្លាំង និងបាត់បង់ការផ្ដោតអារម្មណ៍។ លើសពីនេះ ការអត់ឃ្លានយូរធ្វើឱ្យអ្នកញ៉ាំច្រើនហួសកំណត់នៅពេលថ្ងៃត្រង់ ដែលជាហេតុនាំឱ្យឡើងទម្ងន់វិញ ព្រមទាំងបង្កើនហានិភ័យនៃជំងឺបេះដូង ទឹកនោមផ្អែម និងក្រពះពោះវៀន។ ក្រុមមនុស្សចាស់ ឬអ្នកមានជំងឺប្រចាំកាយ មិនត្រូវរំលងអាហារពេលព្រឹកឡើយ។
ការសម្រកទម្ងន់ប្រកបដោយសុវត្ថិភាព អាស្រ័យលើការគ្រប់គ្រងបរិមាណកាឡូរី និងតុល្យភាពអាហារជាជាងការកាត់បន្ថយចំនួនពេលញ៉ាំ៕