យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលទានភេសជ្ជៈផ្អែម ទឹកផ្លែឈើកំប៉ុង នំផ្អែម ព្រមទាំងអាហារសម្រន់កែច្នៃជាប្រចាំ អាចបង្កើនហានិភ័យនៃជំងឺធាត់ ទឹកនោមផ្អែម និងបេះដូងដោយសារបរិមាណស្ករ និងកាឡូរីខ្ពស់។
ជាមួយគ្នានេះ សាច់កែច្នៃ និងនំប៉័ងសដែលធ្វើពីម្សៅចម្រាញ់ ក៏ត្រូវបានគេរកឃើញថាមានផ្ទុកជាតិសូដ្យូមច្រើន និងបាត់បង់ជាតិសរសៃ ដែលអាចបណ្តាលឱ្យលើសឈាម ឬប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ ទោះជាយ៉ាងណា អាហារខ្លះដូចជាកាហ្វេ និងគ្រឿងទេសនៅតែមានប្រយោជន៍ ប្រសិនបើទទួលទានក្នុងកម្រិតត្រឹមត្រូវ។
គន្លឹះសំខាន់ដើម្បីការពារសុខភាពគឺការកាត់បន្ថយអាហារកែច្នៃជ្រុល ហើយងាកមកបង្កើនការទទួលទានបន្លែ ផ្លែឈើ និងអាហារស្រស់ៗប្រចាំថ្ងៃ៕