យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រុមអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវបង្កើតដេរីវេថ្មីចំនួន ១៨ មុខ ពីសារធាតុសកម្ម ក្នុងដើមខ្ញី ជាពិសេសសមាសធាតុដែលមានឥទ្ធិពលជួយទប់ស្កាត់កោសិកាមហារីកថ្លើម សួត និងមហារីកមាត់ស្បូនខ្លាំងជាងមុនដល់ទៅ ១០ ដង ដោយគ្មានសារជាតិពុល។
ទោះបីជាការសាកល្បងលើសត្វកណ្តុរមានដុំសាច់នៅមិនទាន់ឃើញប្រសិទ្ធភាពកាត់បន្ថយទំហំដុំសាច់ជាក់ស្តែងក៏ដោយ ការរកឃើញនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍថ្នាំព្យាបាលមហារីកនាពេលអនាគត៕