យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺបេះដូងអាចកើតមានលើគ្រប់វ័យ ហើយលេចឡើងនូវសញ្ញាព្រមានដំបូងៗដែលងាយនឹងមើលរំលង។
វេជ្ជបណ្ឌិតឯកទេសបេះដូង បានព្រមានពីសញ្ញាទាំង ៥ ដែលបញ្ជាក់ថាបេះដូងចាប់ផ្តើមចុះខ្សោយនិងមានបញ្ហា រួមមាន៖ ការអស់កម្លាំងរ៉ាំរ៉ៃទោះបីបានសម្រាកគ្រប់គ្រាន់ អាការឈឺឬក្តៅរោលតឹងណែននៅបរិវេណឆ្អឹងទ្រូងពេលបញ្ចេញកម្លាំង ការពិបាកដកដង្ហើមឬដង្ហើមខ្លីសូម្បីតែពេលសម្រាក អាការហើមប៉ោងនៅត្រង់ជើងឬពោះដោយសារសរីរាង្គបូមឈាមមិនស្រួល និងចង្វាក់បេះដូងលោតខុសប្រក្រតីដែលបណ្តាលមកពីប្រព័ន្ធចរន្តអគ្គិសនីក្នុងបេះដូងមានបញ្ហា។
ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើការត្រួតពិនិត្យនិងព្យាបាលជាបន្ទាន់៕