យោងតាមការចុះផ្សាយពីប្រភពបរទេស ពងស្វាសរបស់បុរសត្រូវការសីតុណ្ហភាពទាបជាងកម្ដៅរាងកាយប្រមាណ ៤ អង្សាសេ ដើម្បីផលិតមេជីវិតឈ្មោលឱ្យបានល្អ។
ការត្រាំឬងូតទឹកក្ដៅខ្លាំងពេកយូរម៉ោង ព្រមទាំងទម្លាប់ស្លៀកខោតឹងណែន ដាក់កុំព្យូទ័រលើភ្លៅ និងធ្វើការនៅកន្លែងក្ដៅ នឹងធ្វើឱ្យកម្ដៅតំបន់ពងស្វាសកើនឡើង ដែលជាហេតុបណ្ដាលឱ្យចំនួនមេជីវិតឈ្មោលធ្លាក់ចុះ អន់ខ្សោយ និងខូចខាត DNA ព្រមទាំងប៉ះពាល់ដល់អ័រម៉ូនភេទ។
សម្រាប់បុរសដែលកំពុងត្រៀមយកកូន គួរជៀសវាងការត្រាំទឹកក្ដៅយូរនិងបន្ទប់ស្ទីម ហើយស្លៀកសម្លៀកបំពាក់រលុងៗដើម្បីការពារសុខភាពបន្តពូជ៕